(ភ្នំពេញ) ៖ ថ្នាក់ដឹកនាំ និងមន្ដ្រី នៃរដ្ធបាលខេត្តព្រៃវែង ចុះទស្សន:កិច្ចសិក្សាស្វែងយល់ពីការរីកចម្រើនរបស់ អគ្គនាយកដ្ធានបច្ចេវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧតត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តក្នុងនាមរដ្ឋបាលខេត្តព្រៃវែង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅបំផុតជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ដល់រដ្ឋបាលខេត្តព្រៃវែង ឱ្យរៀបចំដឹកនាំមន្ត្រីរដ្ឋបាលថ្នាក់ខេត្ត និងក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង បានធ្វើដំណើរទស្សនកិច្ចសិក្សា នៅទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីសិក្សាស្វែងយល់អំពីទំនើបកម្មនៃប្រព័ន្ធគ្រប់គ្រង Data Center, Documents Management System (DMS), MOI TV & Radoi, ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ក្នុងឱកាសនេះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានដែលពាក់ព័ន្ធ និងសហការី ដែលបានធ្វើកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើបទបង្ហាញពន្យល់ណែនាំយ៉ាងក្បោះក្បាយជូនសិក្ខាកាមទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។
ដំណើរទស្សនកិច្ចសិក្សានេះពិតជាមានអត្ថប្រយោជន៍ជាទីបំផុតសម្រាប់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ក្នុងការចូលរួមចំណែកអនុវត្ត “គោលនយោបាយរដ្ឋាភិបាលឌីជីថល” របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នេះ។
ឯកឧត្តមអភិបាលខេត្តព្រៃវែង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយតាមបីបាច់ថែរក្សា ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងសហការី សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។