ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំឆមាសទី២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥

(ព្រះសីហនុ) ៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំឆមាសទី២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកស្ទឹងហាវ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំឆមាសទី២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥នេះដែរ មានគោលបំណងដើម្បីពិនិត្យវឌ្ឍនៈភាពគម្រោង បញ្ហាប្រឈមនិងដំណោះស្រាយ សំណូមពរ ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំឆមាសទី២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *