(ភ្នំពេញ) ៖ ជនសង្ស័យចំនួន១៣នាក់ដែលបានធ្វើសកម្មភាពលួច និងជាក្រុមក្មេងទំនើងចំនួន៤ក្រុមដែលបង្កហិង្សាដោយចេតនាបណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសជាច្រើននាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់និងបង្ហាញមុខជាសាធារណៈកាលពីរសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤នេះ។
លោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ថ្ងៃទី០៧ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានី ភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូរបស់េប្រជាពលរដ្ឋ និងក្រុមក្មេងទំនើងឈ្មោះ ក្រុម ដើមពោធិ៍(DP),ក្រុមបឹងសាឡាងស្រួល (BSL),ក្រុមទឹកថ្លា (TTK) ក្រុមកាហ្វេកែងចិន (CKJ) សរុបចំនួន ១៣ នាក់ ដែលបានប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយកាប់គ្នា) ចំនួន ០៥ ករណី៖
ករណីទី១ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ (ព្រួតគ្នាយក ដាវចំនួន០២ដើមដេញកាប់ជនរងគ្រោះ ឲ្យរងរបួស រួចជនរងគ្រោះជិះម៉ូតូគេចខ្លួនបណ្តាលឲ្យទៅបុកជញ្ជាំងផ្ទះប្រជា ពលរដ្ឋស្លាប់) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។បណ្តាលអោយជនរងគ្រោះស្លាប់ម្នាក់ ឈ្មោះណារិទ្ធ តូណា ភេទ ប្រុសអាយុ១៦ ឆ្នាំ មានទីលំនៅភូមិយោត ឃុំមេសរប្រចាន់ ស្រុក ពារាំង ខេត្តព្រៃវែង ,ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ត្រួតគ្នាយកដាវចំនួន០២ដើមដេញកាប់ជនរងគ្រោះ ឲ្យរងរបួស) ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤,ករណីទី៣ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស (ព្រួតគ្នាយកកាំបិតខ្វែង និងកាំបិតប៉័ងតោ កាប់ជនរងគ្រោះតែមិនត្រូវ និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន ០២ គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧០ ផ្លូវលេខ៦៥៦ ក្រុម៣២ ភូមិ១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ,ករណីទី៤ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ត្រួតគ្នាយកដាវកាប់បណ្តាលឲ្យរងរបួស) ប្រព្រឹត្ត នៅចំណុចបរិវេណកោះពេជ្រ ទល់មុខមហោស្រពកោះពេជ្រ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំ ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤,និងករណីទី៥ អំពើលួច (លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១GK-៩៦៥៨) ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ជនសង្ស័យដែលបង្ហាញមុខមាន៖
១-ឈ្មោះ សៅ សង្ខារមីន ហៅ ចាក់គូ ភេទប្រុស អាយុ២១ឆ្នាំ ,២-ឈ្មោះ សាន់ ហានស៊ុង ភេទប្រុសអាយុ១៧ឆ្នាំ,៣-ឈ្មោះ ម៉េង លីធឿន ភេទប្រុស អាយុ១៦ឆ្នាំ,៤-ឈ្មោះម៉េត ភក្ត្រា ភេទប្រុសអាយុ១៧ ឆ្នាំ,៥-ឈ្មោះ យូ គីមហ៊ាង ភេទប្រុសអាយុ១៧ ឆ្នាំ,៦-ឈ្មោះពិន សៀវលិក ភេទប្រុសអាយុ១៦ ឆ្នាំ,៧-ឈ្មោះភា រ៉ាដូ ភេទប្រុសអាយុ១៦ ឆ្នាំ,៨-ឈ្មោះតាំង លីឆាយ ភេទប្រុសអាយុ១៦ ឆ្នាំ,៩-ឈ្មោះហៃ វឌ្ឍនា ហៅវឌ្ឍន៍ ភេទប្រុស អាយុ១៦ឆ្នាំ,១០-ឈ្មោះវី ចរិយា ហៅ ខ្មៅ ភេទប្រុស អាយុ១៦ឆ្នាំ,១១-ឈ្មោះអន សុវណ្ណា ហៅ វណ្ណា ភេទប្រុស អាយុ១៦ឆ្នាំ,១២-ឈ្មោះ សែម ភត្រា ភេទ ប្រុសអាយុ១៥ ឆ្នាំ និង១៣-ឈ្មោះ ឃន ពេជ្រ ភេទ ប្រុសអាយុ១៩ ឆ្នាំ។
ចំណែកវត្ថុតាងចាប់យករួមមាន,ដាវកែច្នៃចំនួន ០១ ដើមនិងម៉ូតូចំនួន៤គ្រឿង។
បន្ទាប់ពីបង្ហាញមុខជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕សហការី