(ព្រៃវែង) ៖ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឡុង គន្ធា អភិបាលរងខេត្ត និងជាប្រធានសមាគមន៍នារីខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកចាយចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹក ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា និងលោកជំទាវ មាន សំអាន អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលប្រព្រឹត្តទៅនៅសាលាស្រុកកំចាយមារ ខេត្តព្រៃវែង ។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ ប្រតិភូសមាជិកព្រឹទ្ធសភា សមាគមក្រុមនារីថ្នាក់កណ្ដាល ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកអភិបាល អភិបាលរងស្រុក សមាជិកគណៈកម្មាការសាខាសមាគមនារីខេត្ត និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន២៦៦រូប។