ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌកំបូល ចុះសួរសុខទុក្ខគ្រួសារលោកមេបញ្ជាការរងខណ្ឌ ដែលប្រពន្ធរបស់លោកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

(ភ្នំពេញ) ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការអាវុធហត្ថខណ្ឌកំបូល បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក ឃុត វណ្ណា មេបញ្ជាការរង អាវុធហត្ថខណ្ឌកំបូល ដែលប្រពន្ធរបស់លោកមានជំងឺកំពុងសម្រាកព្យាលបាល និងថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ១,០០០,០០០រៀល, ទឹកសុទ្ធ ភេសជ្ជៈ ០៣កេស ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *