ព័ត៌មានជាតិ

ទើប​ចេញពី​ពន្ធនាគា ​បែរជា​​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​​ម្តងទៀត ត្រូវ​​សមត្ថកិច្ចឃាត់ខ្លួនត្រៀមបញ្ជូនទៅគុកវិញ!

(ភ្នំពេញ) ៖ ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ឆក់ មុខ​ផ្សារ​ច្បារ​អំពៅ យ៉ាង​សកម្ម ដែល​ទើប​ចេញពី ពន្ធនាគារ មិន​ដល់​១​ខែ​ផង ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម្តងទៀត ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ស្រាវជ្រាវ​ឃាត់ខ្លួន​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៤ ចំណុច​មុខ​ដី​ឡូ​តិ៍​គ្មាន​លេខ ក្នុងភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន ហ្វៃ​ហូ ភេទ ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរកសិករ ស្នាក់​នៅ​ព្រៃ​ស​ខាងត្បូង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ ផុ​ន ម៉ៅ ភេទ ប្រុស អាយុ ២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ (​ធ្លាប់​ជាប់​ព​ន្ធា​គា អំឡុង​ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី ឆក់​ទូរស័ព្ទ​ដៃ​)

លោក វរសេនីយ៍ត្រី អ៊ុ រតនា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​ទី​២ បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក វរសេនីយ៍ឯក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ បាន​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ ករណី​ពី​ឆក់ ទូរស័ព្ទ ពី​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ នៅ​មុខ​ផ្សារ​ច្បារ​អំពៅ ផ្លូវ ៣៦៩ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍​ធ្វើការ​សួរនាំ រួច​ប​ញ្ជួ​ន​ខ្លួន​បន្ត ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *