ព័ត៌មានជាតិ

សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនជនដៃដែលច្របាច់ ក សង្សារ បណ្តាលឲ្យស្លាប់ ដល់ខេត្តព្រះសីហនុ

(ភ្នំពេញ) ៖ ជនដៃដល់ដែលច្របាច់កសង្សាររហូតស្លាប់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលតាមចាប់បាននៅខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយមានឃាតកម្មនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនជនដៃដល់នៅខេត្តព្រះសីហនុ ដោយសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ។
ក្រោយការចាប់ខ្លួន, នៅពេលនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាល ដឹកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៀត។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *