ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរខួបអូសវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប»

(ព្រៃវែង)  ៖ នៅថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះរដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង, លោកជំទាវ ជួន បូរ៉ានី និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ស៊ាង ឈុនហេង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។

ក្នុងពិធីអបអរសាទរទិវានារីអន្តជាតិនេះដែរមានការអញ្ជើញចូលរួមពីសំណាក់៖ លោកជំទាវ ទីប្រឹក្សាសម្ដេចតេជោ លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង និងព្រះរាជអាជ្ញារងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី រួមជាមួយមន្រ្តីជាស្រ្តី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាស្រ្តី នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត អភិបាលរងក្រុងជាស្រ្តី សមាជិកក្រុមប្រឹក្សាក្រុង មន្រ្តីរាជការសាលាខេត្ត និងមន្រ្តីជាប់កិច្ចសន្យាជាស្រ្តី ទាំងអស់សរុបចំនួន៣១៩រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *