ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា

(ព្រៃវែង) ៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ក្នុងនាមអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រៃវែង ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត ប្រធានគណៈកម្មាធិការ គ.២៧៨ ខេត្ត ថ្នាក់ដឹកនាំគណបក្សខេត្ត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការ ខ.១៨, ខ. ២៦, ខ.២៧ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន សាខាបក្សមន្ទីរ អង្គភាព ក្រុមការងារសម្រាប់សហការជាមួយក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តព្រៃវែង ក្រុមការងារចលនាគ្រូបង្រៀន ប្រធាន និងអនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ប្រធានគណៈកម្មការ ស.២៦, ស.២៧ ប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ និងប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ ដែលមិនមែនជាមេឃុំ ចៅសង្កាត់ សរុបចំនួន ៥៩៦រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *