ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាសាមគ្គីកសាងរបងសាសាបឋមសិក្សាព្រៃទំពូង ក្នុងស្រុកពារាំង

(ព្រៃវែង) ៖ នាថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាសាមគ្គីកសាងរបងសាសាបឋមសិក្សាព្រៃទំពូង ដែលស្ថិតនៅក្នុងភូមិ ព្រៃទំពូង(ក) ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បាននាំយកនូវបច្ច័យចំនួន ១៤.២៥០.០០០រៀល និងសូមចូលរួមឧបត្ថម្ភ សាលារៀនមួយខ្នង ស្មើ ៤បន្ទប់ សម្រាប់ជាការចូលរួមអភិវឌ្ឍន៍សាលាបឋមសិក្សាព្រៃទំពូង និងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ដោយមានការអញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក សិស្សានុសិស្ស កម្លាំងការពារ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១,០៧៦ អង្គ/រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *