ព័ត៌មានជាតិ

នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ខ្នងផ្ទះគ្រួសារប្រជាពលរដ្ឋ ដែលពិការភាព មានជីវភាពខ្វះខាតចំនួន ១០នាក់ (១០គ្រួសារ) ក្នុងស្រុកចំការលើ

(កំពង់ចាម) ៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងសមាជិកាសមាគមនារី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ខ្នងផ្ទះគ្រួសារប្រជាពលរដ្ឋ ដែលពិការភាព មានជីវភាពខ្វះខាតចំនួន ១០នាក់ (១០គ្រួសារ) ស្ថិតនៅឃ៉ំជយោ ឃ៉ំស្ពឺ ឃ៉ំស្វាយទាប ភូមិល្វាលើ និងឃ៉ំតាអុង ស្រុកចំការលើ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *