ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលម្តាយរបស់លោកទទួលមរណៈភាព!

(ភ្នំពេញ) ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៧២០,០០០រៀល ភេសជ្ជៈចម្រុះ ៤កេស, អង្ករចំនួន ០២ការុង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ឯក ហែម សុខា មេបញ្ជាការរង មូលដ្ឋានខណ្ឌ ដែលម្តាយក្មេករបស់លោកបានទទួលមរណៈភាព ដោយជំងឺបេះដូង ក្នុងជន្មាយុ៧៨ឆ្នាំ កាលពីថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥ នៅភូមិក្រសាចេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *