(កំពង់ចាម) ៖ នៅថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ ២០២៤ គណនី facebook ឈ្មោះ Goy Chan បានយករូបភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទៅដាក់តាំងលើប្រូហ្វាលរបស់ខ្លួនដែលនាំឲ្យមានការភាន់ច្រឡំពីមហាជន។ ឯកឧត្តមអភិបាលខេត្ត ស្នើឱ្យម្ចាស់គណនីខាងលើដករូបភាពលោកចេញជាបន្ទាន់។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Goy Chan បានយករូបថត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមទៅប្រើជារូប Profile Facebook ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត ដូច្នេះសូមធ្វេីការកែតម្រូវជាបន្ទាន់..!។