ព័ត៌មានជាតិ

សង្ស័យជំពាក់លុយធនាគារ វណ្ឌ័ករដោះស្រាយមិនចេញ បុរសម្នាក់ដាច់សំរេចចិត្តធ្វើរឿងមួយនេះ!

(ភ្នំពេញ) ៖ បុរសម្នាក់បានធ្វេីអត្តឃាត ដោយចង.កសម្លាប់ខ្លួនឯងនៅលេីផ្ទះ បង្កការភ្ញាក់ផ្អេីលដល់សាច់ញាតិក្រុមគ្រួសារ នាវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ខែម ឈុន ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរ ជាងដែក ទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ឈ្មោះ កែវ សៀងវ៉េង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងដែក ត្រូវជាបងប្អូនជីដូនមួយ របស់(សព) មានទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ បានឲ្យដឹងថា នៅម៉ោង១០:៣០នាទីព្រឹក រូបគេបានចេញពីផ្ទះខ្លួនដេីម្បីទៅ ផ្ទះឈ្មោះ ខែម ឈុន (សព) ពេលទៅដល់ផ្ទះឃេីញទ្វារចាក់សោ ខាងក្នុង ហៅក៏មិនឆ្លេីយ រួចរូបគេក៏ឡេីងមេីលតាមបង្អួត ឃេីញឈ្មោះ ខែម ឈុន (សព) ចង.កស្លាប់បាត់ទៅហេីយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់សាក់សំពៅតែម្តង ។

តាមការសនិ្នដ្ឋាន និងតាមការពិនិត្យកន្លែងកើតហេតុ ព័ត៌មានប្រមូលបាន ពីក្រុមគ្រួសារ កន្លងមកជនរងគ្រោះធ្លាប់ប្រាប់ថាជួបបញ្ហាជំពាក់លុយធនាគារ និងធ្លាប់មានប្រពន្ធចំនួន០២នាក់ (ប្រពន្ធទី១ មានកូនជាមួយគ្នាបាន០២នាក់ និងប្រពន្ធទី០២ មានកូនជាមួយគ្នា០១នាក់ ហេីយប៉ុន្មានខែចុងក្រោយនេះ រកទៅដណ្ដឹងប្រពន្ធមួយទៀត តែខាងស្រីមិនព្រម )។

សមត្ថកិច្ចបានសន្និដ្ឋានថា ឈ្មោះ ខែម ឈុន(សព) បានស្លាប់ដោយសារ(ធ្វេីអត្តឃាតចងកសម្លាប់ខ្លួនឯង) ពិតប្រាកដមែន ។ បន្ទាប់មក សមត្ថកិច្ចក៏ធ្វេីកំណត់ហេតុ ប្រគល់សាកសពឱ្យទៅក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *