(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០ ២៤ លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងបានចាត់តំណាងគឺ លោកឧត្តមសេនី យ៍ត្រី សឿម សារិទ្ឋ ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ លោកឧត្តមសេនីយ៍ ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរងផែនការងារអត្តសញ្ញា ណកម្ម និងលោកស្រី ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងការងារយែនឌ័រ បានដឹកនាំកម្លាំងសួរសុខទុក្ខលោ កជំទាវស្រ៊ុន ផល្លី ជានិវត្តន៍ជននិងជាភរិយាឯកឧត្តម ទៀប រី បច្ចុប្បន្នជាសមាជិក ក្រុមប្រឹក្សាខេត្តបាត់ដំបង ( អតីតជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង) ខណៈដែលគាត់កំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង ខេត្តបាត់ដំបង ។
ជាមួយនឹងការសួរសុខទុក្ខនេះ លោក លោកស្រី ស្នងការរងជាតំណាងលោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត បាន នាំយកថវិ កា មួយចំនួន ប្រគល់ជូនដោយផ្ទាល់ដល់លោកជំទាវ និងគ្រួសារផងដែរ ។
ក្នុងឱកាសនោះឯកឧត្តម ទៀប រី បានថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ និងចាត់តាំងប្រតិភូចុះមកសួរសុខទុក្ខដល់គ្រួសាររបស់គាត់ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន និង បានបួងសួងដល់វត្ថុស័ក្តិសិទ្ទិ ក្នុងលោកតាមថែរក្សាលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នគរបាលខេត្តបាត់ដំបង លោក លោកស្រី ស្នងការរងនិងប្រតិភូ ព្រមទាំងកងកម្លាំងនគរ បាលទាំងអស់សូមមានសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុក្ខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ ៕