ព័ត៌មានជាតិ

ក្រុមការងារ និងមន្ដ្រីពាក់ព័ន្ធ ចុះជួយរកប្រភពទឹកដើម្បីសង្គ្រោះស្រែប្រាំងរបស់ប្រជាកសិករ ដែលជួបបញ្ហាខ្លះទឹកក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

(កំពង់ចាម) ៖ អនុវត្តតាមការណែនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងការចុះជួយរកប្រភពទឹកដើម្បីសង្គ្រោះស្រែប្រាំងរបស់ប្រជាកសិករ ដែលជួបបញ្ហាខ្លះទឹកក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នះ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងលោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពអាងស្តុបទឹកក្នុងស្រុកកងមាស សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងការបង្ករបង្កើនផល នៅក្នុងឃុំកងតាណឹង ឃុំព្រែកកុយ និងរាយប៉ាយ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។