ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម សូមប្រកាស ញាត្តិគាំទ្រ បទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ”

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម សូមប្រកាស ញាត្តិគាំទ្រ បទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ”ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម ក្នុងនាមក្រុមប្រឹក្សា គណ:អភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ខ្ញុំបាទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ធាភិបាលកម្ពុជា ស្ដីពីការដាក់ចេញវិធានការមុឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្អបាលថ្នាក់ក្រោមជាតិដំដៅចូលរួមចំណែកឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តយុទ្ធនាការប្រឆ្នាំងគ្រឿញៀនខុសច្បាប់។

រាជរដ្ធាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ធសភា បានចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងគៀនខុសច្បាប់ គឺជាអាទិភាពនយោបាយដ៍សំខាន់របស់ខ្លួន ក៍ដូវជាការលើកលម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ធ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីរាជការសុីវិល ដើម្បីធានាសុខសុវតិ្ថភាពក្នុងសង្គមជាតិទាំងមូល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។