ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល៥ ឆ្នាំ២០២៤

(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន  ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា  អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តបាត់ដំបង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សក្រ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីដ៏ឱឡារិកនេះ បានប្រព្រឹត្តទៅនាថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃព្រឹទ្ធសភា រដ្ឋសភា គណៈកម្មាធិការគណបក្សខេត្តព្រៃវែង ព្រមទាំងសមាជិក សមាជិកា ដែលជាអង្គបោះឆ្នោត និងមន្ត្រីបក្សពាក់យ៉ាងច្រើនកុះករ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។