ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានទទួលអំណោយជាគ្រឿង ឧបរិភោគ បរិភោគ និងមួយចំនួនទៀត ពីសប្បុរសជនក្នុងខេត្ត

(ខេត្តព្រៃវែង) ថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដែលបានឧបត្ថម្ភអង្ករ ២៥គីឡូក្រាម ចំនួន៤០បាវ មីម៉ាម៉ាចំនួន ៥២កេស ទឹកត្រីចំនួន ៤៥យួរ ទឹកសុីអុីវ ចំនួន ៥២យួរ ត្រីខចំនួន ៥២យួរ ទឹកសុទ្ធចំនួន ៥២កេស និងសម្ភារៈសម្អាតអនាម័យបន្ទប់ទឹករបស់អង្គការ UNICEF ជាច្រើនផ្សេងទៀត ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការ UNICEF ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារៈទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។

ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាកខេត្តព្រៃវែង សូមជូនពរដល់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការ UNICEF បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។