ព័ត៌មានអន្តរជាតិ

Good News: ចិនអនុម័តឲ្យប្រើវ៉ាក់សាំង Sinovac លើកុមារ និងមនុស្សវ័យជំទង់អាយុចាប់ពី «៣-១៧ឆ្នាំ»

(ប៉េកាំង)៖ អាជ្ញាធរចិនបានអនុម័តប្រើប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Sinovac ក្នុងករណីបន្ទាន់ហើយទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក យិន វៃតុង (Yin Weidong) ប្រធានក្រុមហ៊ុន Sinovac ប្រាប់ទូរទស្សន៍រដ្ឋចិនកាលពីយប់ថ្ងៃសុក្រ និងត្រូវបានដកស្រង់ចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។

ប្រទេសចិនគិតត្រឹមថ្ងៃទី០៣ ខែមិថុនា បានចាក់វ៉ាក់សាំងសរុបជាង ៧២៣.៥លានដូសរួចហើយ ជូនដល់ប្រជាជនរបស់ខ្លួន ដែលជាចំនួនច្រើនជាងគេបំផុតនៅក្នុងលោក។ ទោះបីជាយ៉ាងណា កន្លងមកនេះវ៉ាក់សាំងនានានៅប្រទេសចិន ត្រូវបានអនុញ្ញាតឲ្យចាក់តែទៅលើមនុស្សអាយុ ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។

បើតាមលោក Yin Weidong សម្រាប់ពេលវេលាកំណត់ ដែលអាចចាប់ផ្តើមប្រើប្រាស់ វ៉ាក់សាំង Sinovac ទៅលើក្រុមមនុស្សអាយុ ៣ឆ្នាំ ដល់ ១៧ឆ្នាំ ខាងលើនេះបាន គឺអាស្រ័យទៅលើការអនុញ្ញាតពីអាជ្ញាធរចិន ដោយសមស្របទៅតាមយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំង។ លោក Yin បានសង្កត់ធ្ងន់ទៀតថា មនុស្សវ័យចំណាស់មានអាទិភាពជាងក្មេងៗ ក្នុងការទទួលបានវ៉ាក់សាំង COVID-19 ព្រោះមនុស្សវ័យចំណាស់ងាយធ្លាក់ខ្លួនឈឺធ្ងន់ នៅក្រោយឆ្លងជំងឺនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។