ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷សូមលោកស្នងការនគបាលខេត្ត ចាត់វិធានការក្ដៅចំពោះអ្នកបញ្ជាយានយន្តធន់ធំគ្រប់ប្រភេទដោយត្រូវដាក់កម្លាំងចុះធ្វើការត្រួតពិនិត្យ និងតិះរកសារធាតុញៀនគ្រប់ប្រភេទដើម្បីជៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុ

(កំពង់ចាម)÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម សូមលោកស្នងការនគរបាលខេត្ត ចាត់វិធានការក្តៅចំពោះអ្នកបញ្ជាយានយន្តធន់ធំគ្រប់ប្រភេទ ដោយត្រូវដាក់កម្លាំងចុះធ្វើការត្រួតពិនិត្យ និងតិះរកសារធាតុញៀនគ្រប់ប្រភេទដើម្បីជៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុ។ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមទប់ស្កាត់ការរីក រាលដាលនៃជំងឺ កូវីដ-១៩ កឲ្យកើតមាននៅក្នុងសហគមន៍យើង។

ការថ្លែងបែបនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងខណៈដែលឯកឧត្តមអភិបាល និងឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នាសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត/ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត/លោកនាយករដ្ឋបាល/កងកម្លាំងទាំងបី /មន្ទីរវិស័យពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។