ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍នៅស្រុកអូរគ្រៀងសែនជ័យ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់និងរបួសពីរនាក់!

(ក្រចេះ) ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង០៤.៤០នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិអូរព្រះ ឃុំអូរកណ្តៀរ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧ ចម្លោះគីឡូម៉ែត្រលេខ ៤១៥-៤១៦។

សមត្ថកិច្ចខេត្តក្រចេះបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ១គ្រឿង ម៉ាក Hillux Rally ពណ៌ត្រេអ៉ី ពាក់ផ្លាកលេខ ភ្នំពេញ 2BU.9286 បើកបរដោយឈ្មោះ ហេង ឈិន ភេទ ប្រុស អាយុ ៦៥ឆ្នាំ (គ្មានរបួស) មានទីលំនៅសង្កាត់ស្រះចក រាជធានីភ្នំពេញ និងអ្នករួមដំណើរពីរនាក់ ១.ឈ្មោះ ម៉ម សុហ៊ីម ភេទ ប្រុស អាយុ ៦៨ឆ្នាំ មានទីលំនៅ ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី (បាក់ជើងខាងស្តាំ)។
២.ឈ្មោះ ឈាវ ម៉េងស៊ាង ភេទ ប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី (គ្មានរបួស) បានបើកបុក ត្រាក់ទ័រ ០១គ្រឿង សណ្តោងរឺម៉ក ពីក្រោយ បើកបរដោយឈ្មោះ ហ៊ាង តារា ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ-ឃុំអូរកណ្តៀរ ស្រុកអូរគ្រៀងសែនជ័យ (រងរបួសធ្ងន់) និង អ្នករួមដំណើរឈ្មោះ ញឹម សុផន ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ចបានបន្តថា បច្ចុប្បន្ន ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ឯ ជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យ។ ចំណែករថយន្តនិងត្រាក់ទ័រ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។