ព័ត៌មានជាតិ

អភិបាលខេត្តកំពងចាម អញ្ជើញចូលរួមក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាគារ​សិក្សា១ខ្នង​ ៣បន្ទប់​ និងផ្លូវបេតុងប្រវែង​២.០៣១ម៉ែត្រ​ ក្នុងស្រុកស្រីសន្ធរ​

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាគារ​សិក្សា១ខ្នង​ ៣បន្ទប់​ និងផ្លូវបេតុងប្រវែង​២.០៣១ម៉ែត្រ​ ក្នុងភូមិក្សេ​រ ឃុំព្រែករំដេង​ ស្រុកស្រីសន្ធរ​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ានិត​ តំណាងដ៏​ខ្ពង់ខ្ពស់​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិករដ្ឋ សភាព្រឹទ្ធសភា ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងលោកតាលោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់។
https://www.facebook.com/100057336855109/posts/484206176833940/

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។