ព័ត៌មានជាតិ

ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

(កំពង់ចាម) :នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៅសាលាឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ សមាជិក សមាជិការចូលរួម២៧៥នាក់
ឯកឧត្តមអភិបាលរងកំពង់ចាម បានថ្លែងថា ពេលនេះ ទោះបីមកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សនយោបាយ ណាក៏ដោយ គឺត្រូវរួមគ្នា បំរើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងកសាងអភិវឌ្ឍន៍ នៅមូលដ្ឋានរៀងៗខ្លួន ឲ្យកាន់តែជឿនលឿន ទៅមុខថែមទៀត ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស ដែលឯកឧត្តមអភិបាលរងខេត្ត អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ។
ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងអាណត្តិទី៥ នេះ សម្រាប់ក្រុមប្រឹក្សាឃុំស្វាយខ្សាច់ភ្នំ នៃស្រុកស្រីសន្ធរ ដែលបានធ្វើពិធីប្រកាសសុពលភាព នាថ្ងៃនេះ គឺបានជាប់ឆ្នោត ដោយសារការពេញចិត្ត និងការបោះឆ្នោតជ្រើសរើស ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត តាមលទ្ធិប្រជាប្រជាតេយ្យ ។ ដូច្នេះ សូមលើកទឹកចិត្ត ដល់ក្រុមប្រឹក្សាឃុំស្វាយខ្សាច់ភ្នំ អាណត្តិថ្មី ត្រូវខិតខំបន្តបំពេញតួនាទីភារកិច្ច និងបន្តកសាងអភិវឌ្ឍន៍ មូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ជាពិសេស ការចូលរួមអនុវត្តផែនការ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។