ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ ដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យ​សស្ថានភាពជំនន់ទឹកភ្លៀងដែលបានរងការជន់លិចកំណាត់ផ្លូវជាតិលេខ៧​ ចំណុចភូមិកប្បាស​ ឃុំខ្វិតធំ​ ស្រុកព្រៃឈរ

(កំពង់ចាម) :នៅរសៀល​ ថ្ងៃទី​៧​ ខែតុលា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្ត​កំពង់ចាម​ អាជ្ញាធរមូលដ្ឋាន ននិងមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យ​សស្ថានភាពជំនន់ទឹកភ្លៀងដែលបានរងការជន់លិចកំណាត់ផ្លូវជាតិលេខ៧​ ចំណុចភូមិកប្បាស​ ឃុំខ្វិតធំ​ ស្រុកព្រៃឈរ​។ ក្នុងឱកាសនោះ ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក្រុមការងារកាយប្រឡាយកាត់ផ្លូវជាតិ ដេីម្បីដាក់លូរំដោះទឹកចេញកុំឱ្យមានការជន់លិច។

គូរបញ្ជាក់ថា កំណាត់ផ្លូវជាតិ​លេខ៧​ ត្រង់ចំណុចភូមិកប្បាស​ ឃុំខ្វិតធំ​ ស្រុកព្រៃឈរ​ ពេលនេះមិនអាចធ្វេីដំណេីរឆ្លងកាត់បានទេ​ ត្រូវផ្អាកចរាចរណ៍មួយរយៈសិន ចំពោះរថយន្តធន់ធ្ងន់។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។