ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ ឯម កុសល ត្រូវព្រះមហាក្សត្យ ចេញព្រះរាជក្រឹត្យ ដាក់ឱ្យចូលនិវត្តន៍

(ភ្នំពេញ) :លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដាក់ឱ្យចូលនិវត្តន៍ រួមជាមួយមន្ត្រីជាន់ខ្ពស់ ថ្នាក់ឧត្ដមសេនីយ៍ ចំនួន១០រូបផ្សេងទៀត។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលចុះការបរិច្ឆេទ នៅថ្ងៃទី១៩ តុលា ២០២២។

ក្នុងព្រះរាជក្រឹត្យនោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃចំនួន១១រូប៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។