ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នៅតំបន់ពាក់ស្នែង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ពីមុនការរស់នៅរបស់បងប្អូន មានភាពមិនច្បាស់លាស់ តែពេលនេះបងប្អូនប្រជាពលរដ្ឋបានមករស់នៅទីនេះ តំបន់ពាក់ស្នែងមានទីកន្លែងរស់នៅត្រឹមត្រូវ មានកម្មសិទ្ធិច្បាស់លាស់ ហើយការរស់នៅថ្មីៗនេះ មានការកើនឡើងយ៉ាងច្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋាន ចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង ខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបន្តថា ការចាកចេញផ្លាស់ប្តូរទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋគឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ប្រកបដោយការយកចិត្តទុកដាក់តាមរយៈការប្រកាសចេញពីរបៀបដោះស្រាយ និងគោលនយោបាយដែលបងប្អូនត្រូវបានទទួលដូចជាករណី៣២០០គ្រួសារនៅថ្ងៃនេះ គឺសុទ្ធតែបានចាប់ឆ្នោតរួចហើយ និងដឹងទីតាំងដីរបស់ខ្លួនផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។