ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមចូលរួមអបអរសាទរយ៉ាងក្រៃលែងជូនចំពោះសម្តេចក្រឡាហោម ស ខេង ក្នុងឱកាសទទួលមេដាយមាស The Great Wall Commemorative Medal ក្នុងឱកាសសន្និសីទលើកទី១

(ព្រៃវែង) ៖ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ​ ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ សូមចូលរួមអបអរសាទរយ៉ាងក្រៃលែងជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាក្នុងឱកាសដែលទទួលបានមេដាយមាស The Great Wall Commemorative Medal ពីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។

យេីងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចក្រឡាហោម និងលោកជំទាវ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ សម្រេចបានជោគជ័យរាល់គ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។