ព័ត៌មានជាតិ

ស្ត្រីម្នាក់ជាកម្មការីនីត្រូវបានឃាតករ ជាសង្សារបានចាក់សម្លាប់នៅស្រុកព្រៃនប់ រួចគេចខ្លួនបាត់!

(ព្រះសីហនុ) ៖ ហេតុការណ៍នេះបង្ករអោយមាករភ្ញាក់ផ្អើល
ក្រោយប្រទះឃើញសាកសពកាលពី វេលាម៉ោងជិត១០យប់ថ្ងៃ០១មិនា២០២៣ នៅច្រកទ្វារផ្លូវចូល រោង​ចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាងក្នុង
ឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុក្រោយពេលជនរងគ្រោះចេញពីធ្វើការថែមម៉ោង។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណរួចហើយគឺ ឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ​៣១ឆ្នាំមុខរបរកម្មកររោងចក្រស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុ​កព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជន​រង​គ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្រុកកំ​ណើ​ត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ក្រោយកើតហេតុបុរសជនដៃដល់បានរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចកំណត់បានមុខសញ្ញាហើយនិងកំពុងតាមចាប់ខ្លួន៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។