ព័ត៌មានជាតិ

សូមអបអរសាទរកីឡាវាយសីខេត្តសៀមរាប ទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣

(សៀមរាប) ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កីឡាកវាយសីខេត្តសៀមរាប ១រូប បានចូលរួមប្រកួតលើវញ្ញាសារវាយសីជាក្រុម “Team Event” ដោយទទួលបានមេដាយមាស។ ក្រោមការឧបត្ថម្ភ និងគាំទ្ររបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សហព័ន្ធកីឡាវាយសីកម្ពុជា និងសហព័ន្ធកីឡាវាយសីខេត្តសៀមរាប ក្រុមកីឡាកវាយសីខេត្តសៀមរាប ចំនួន ៤រូប បានចូលរួមការប្រកួតកីឡាវាយសី លើវិញ្ញាសារមួយចំនួននៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ។

សូមជូនពរប្អូនៗ កីឡាកទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួត និងសូមបងប្អូនប្រជាពលរដ្ឋខេត្តបន្តគាំទ្រ និងទស្សនាការប្រកួតរបស់កីឡាកខេត្តសៀមរាបយើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។