ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការសាងសង់មជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា សុីម កំចាយមារ

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅស្រុកកំចាយមារ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការសាងសង់មជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា សុីម កំចាយមារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការអនុវត្តគម្រោងមជ្ឈមណ្ឌល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ឯកឧត្ដម អភិបាលរងខេត្ត ប្រធានគណៈកម្មការសាងសង់ជួសជុល និងកែលម្អអគារ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្ត អភិបាលស្រុកកំចាយមារ លោក លោកស្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យ ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា លោក លោកស្រី សមាជិក សមាជិកាគម្រោងមជ្ឈមមណ្ឌល។

កិច្ចប្រជុំនេះដែលមានរបៀបវារៈដូចជា៖
១- របាយការណ៍វឌ្ឍនភាពការងារសាងសង់អគារសិក្សា អគារនានា និងហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌល
២- ការពិនិត្យលើតម្រូវការសាងសង់បន្ត និងការបំពាក់សម្ភារបរិក្ខារ
៣- ផែនការជ្រើសរើសសិស្សចូលរៀនថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា
៤- ការជ្រើសរើសនាយកវិទ្យាល័យ ហ៊ុន សែន កំចាយមារ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។