ព័ត៌មានជាតិ

រដ្ឋបាលក្រុងព្រះសីហនុ ចេញសេចក្តីជូនដំណឹងស្តីពីការហាមចតយានយន្តគ្រប់ប្រភេទលើចំណីផ្លូវសាធារណៈនៅជុំវិញបរិវេណរង្វង់មូល ច្រកចូលផ្លូវល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

(ព្រះសីហនុ) ៖ រដ្ឋបាលក្រុងព្រះសីហនុ ចេញសេចក្តីជូនដំណឹងស្តីពីការហាមចតយានយន្តគ្រប់ប្រភេទលើចំណីផ្លូវសាធារណៈនៅជុំវិញបរិវេណរង្វង់មូល ច្រកចូលផ្លូវល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ធបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា កន្លងមក រដ្ធបាលក្រុងសង្កេតឃើញមានម្ចាស់យានយន្តមួយចំនួនបានចតយានយន្តនៅជុំវិញបរិវេណរង្វង់មូលច្រកចូលផ្លូវល្បឿនលឿនតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាហេតុបង្កឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាពទីក្រុង និងអាចកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ លើសពីនេះ ការចតយានយន្តនៅទីតាំងខាងលើ ក៌បង្កើតឲ្យមានសំរាមពាលវាលពាលកាលដែលធ្វើឲ្យប៉ះពាល់ដល់អនាម័យ-បរិស្ថានផងដែរ។

ដើម្បីពង្រឹងការរៀបចំសណ្ដាប់ធ្លាប់ របៀបរៀបរយ អនាម័យ-បរិស្ថាន រក្សានូវសោភ័ណភាពទីក្រុងឲ្យកាន់តែល្អប្រសើរ និងជៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ រដ្ធបាលក្រុងពុំអនុញ្ញាតឲ្យមានការចតយានយន្តនៅទីតាំងខាងលើជាដាច់ខាត់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

រដ្ធបាលក្រុងនឹងចាត់វិធានការចំពោះម្ចាស់យានយន្ត ដែលពុំព្រមចូលរួមអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងខាងលើនេះ  ដោយនាំយកយានយន្តមករក្សាទុកនៅសាលាក្រុងរយ:ពេល០៧ (ប្រាំពីរ)ថ្ងៃ ដើម្បីជាការព្រមានទើបប្រគល់ជូនវិញ។

រដ្ធបាលក្រុងព្រះសីហនុ សង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ធនឹងចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ដោយស្នាតីទទួលខុសត្រូវ។

ទីតាំង៖ https://maps.app.goo.gl/akoLcaHwyDxheysy7?g_st=com.google.maps.preview.copy

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *