ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទិន្នផល,ការដាំដុះដំណាំពោត របស់ប្រជាកសិករ និង និងកសិដ្ឋានចិញ្ចឹមឃ្មុំសហគមន៍ (ចំការគ) ក្នុងស្រុកកំពង់សៀម

(កំពង់ចាម) ៖ ថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទិន្នផល-ការដាំដុះដំណាំពោត របស់ប្រជាកសិករ និង និងកសិដ្ឋានចិញ្ចឹមឃ្មុំសហគមន៍ (ចំការគ) ស្ថិតក្នុងភូមិកំពង់ត្រុំ-កោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ស្ថិតនៅចំណុច ចំការគ ភូមិកំពង់ត្រុំ ដើម្បីសិក្សាលទ្ធភាពក្នុងការប្រែក្លាយតំបន់នេះទៅជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយទៀត នាពេលអនាគត បន្ទាប់ពីឆ្នេរខ្សាច់កោះប៉ែន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *