ព័ត៌មានជាតិ

លោកត្រាំ និយាយថា លោកបាននិយាយជាមួយប្រធានាធិបតីចិនលោកស៊ី ចាប់តាំងពីចូលកាន់តំណែង

ប្រធានាធិបតីអាមេរិកលោកត្រាំ បាននិយាយថា លោកបាននិយាយជាមួយប្រធានាធិបតីចិនលោកស៊ី ចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រធានបទនៃការសន្ទនានោះទេ។
លោកត្រំា បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ដែលត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ។
នៅមានសំណួរលើកឡើងថា តើលោកបាននិយាយជាមួយមេដឹកនាំចិនចាប់តាំងពីការឡើងកាន់តំណែងដែរ ឬទេ លោកបានឆ្លើយថា “បាន… ខ្ញុំបាននិយាយជាមួយលោកស៊ី ហើយខ្ញុំបាននិយាយជាមួយក្រុមការងាររបស់លោកផងដែរ”។ ដោយបន្ថែមថា “យើងមានទំនាក់ទំនងផ្ទាល់ខ្លួនល្អណាស់” ។
ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាពិតប្រាកដនៃការពិភាក្សាតាមទូរស័ព្ទ ឬប្រធានបទដែលត្រូវបានពិភាក្សានោះទេ។
កាលពីសប្តាហ៍មុន លោកបាននិយាយថា លោកមិនប្រញាប់ពិភាក្សាជាមួយលោកស៊ី ដើម្បីព្យាយាមបញ្ចៀសសង្គ្រាមពាណិជ្ជកម្មថ្មីរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង០២នោះទេ។ ការសន្ទនារវាងមេដឹកនាំទាំង២ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ចំពោះការបន្ធូរបន្ថយ ឬពន្យារពេលពន្ធគយដែលមានសក្តានុពល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *