ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញត្រួតពិនិត្យណែនាំលក្ខខណ្ឌបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន បន្ទប់ស្តាប់ចម្លើយ និងពង្រឹងជំនាញ!

(កំពង់ស្ពឺ)៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក​ឧត្តមសេនីយ៍​ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែននគរបាលយុតិ្តធម៌ បានអញ្ជើញចុះត្រួតពិនិត្យណែនាំលក្ខខណ្ឌបន្ទប់ឃាត់ខ្នួនបណ្តោះអាសន្នបន្ទប់ស្តាប់ចម្លើយ និងពង្រឹងជំនាញ វត្តមានពីលោកឧត្តមសេនីយ៍ វរសេនីយ៍សេនីយ៍ ស្នងការរង វរសេនីយ៍សេនីយ៍​ នាយ នាយរងការិយាល័យ​ ស្នងការដា្ឋន​បង្រ្កាបបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំង ឧត្តមសេនីយ៍​មេបញ្ជាការ​ មេបញ្ជាការរង​ ប្រធាន អនុ​ប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ​ មេបញ្ជាការរង​ មូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក និងស្នាក់ការ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *