ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ និងគ្រឿងញៀន!

.(បន្ទាយមានជ័យ) ៖ ស្រុកស្វាយចេកសូមគោរពរាយការណ៍ជូនដ៏ខ្ពង់ខ្ពស់
នៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង ០០ នាទី កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន និង កម្លាំងប៉ុស្តិ៍នគរបាលស្លក្រាម ដឹកនាំដោយលោក
១ លោកវរសេនីយ៍ទោ គក់ សុភ័ក្ត្រ ឋានៈ អធិការរង
២ លោកវរសេនីយ៍ទោ រឿនសាយកន ឋានៈអធិការរង
៣ លោកវរសេនីយ៍ត្រី ដា រតនៈ ឋានៈ អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន
បានចុះល្បាតនៅចំណុចវាលស្រែប្រាំងខាងកើត ភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ចម្ងាយប្រហែល ១០០ ម៉ែត្រ ក៏បានប្រទះឃើញមនុស្សប្រុស០១នាក់ជិះម៉ូតូពីទិសខាងកើតមកទិសខាងលិចដោយមានការសង្ស័យសមត្ថកិច្ច យើងក៏បានកាក់សួរនាំនិងត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៍សរថ្លា០១កូនកំណាត់ទុយោបឺត(ពណ៌ក្រហម) ។
១ ឈ្មោះ ខោន សុទ្ធា ភេទប្រុសអាយុ ២៩ ឆ្នាំនៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ។
តាមចម្លើយសារភាពរបស់ឈ្មោះខាងលើបានឆ្លើយសារភាពថាម្សៅក្រាមខាងលើគឺទិញពីឈ្មោះ មិត វេត នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក (ក្នុងតម្លៃ២០០០០រៀល) ។
នៅថ្ងៃទីខែឆ្នាំដដែលវេលាម៉ោង ១៧ និង ៣០ នាទី កម្លាំងយើងក៏បានបន្តទៅនាំខ្លួន
២ ឈ្មោះ មិត វេត ភេទប្រុស អាយុ ៣០ ឆ្នាំនៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ។
៣ ឈ្មោះ ពៅ ឆៃយ៉ា ភេទប្រុសអាយុ ២៤ ឆ្នាំនៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ។
នៅចំណុចផ្ទះដែលម្ចាស់ទុកចោលនៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក
វត្ថុតាង ថ្នាំគ្រាប់ពណ៌ក្រហម (wy) ០១ គ្រាប់ កែវសម្រាប់ជក់ថ្នាំ ០១ ដើម ដបជ័រសម្រាប់ជក់ថ្នាំ ០២ ដបដែកកេះ ០២ ដើម វ៉ែន ០១ ដើម និងកូនថង់សម្រាប់ច្រកថ្នាំមួយចំនួន ។
នៅថ្ងៃទីដ៏ដែលវេលាម៉ោង ២២:៣០ មានឈ្មោះ ហ៊ីង ត្រពាំង ភេទប្រុស អាយុ១៩ឆ្នាំ បានទេទូរស័ព្ទមកឈ្មោះ មិត វ៉េត តាមរយៈលេខទូរស័ព្ទ ០៦៨៥៣៧២៧៥ ដើម្បីកម្មង់ទិញថ្នាំ ក្នុងតម្លៃ២០០០០រៀល យើងក៏បានបន្តទៅនាំងខ្លួនមនុស្សចំនួន០២នាក់ទៀត។
៤.ឈ្មោះ ហ៊ីង ត្រីពាំង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបន្ទាត់បោះ ឃុបស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
៥.ឈ្មោះ ឆន ពីរ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ បន្ទាត់បោះ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ មិត វ៉េត បានឆ្លើយថាខ្លួនទិញថ្នាំញៀនមកលក់គឺទិញពីអ្នកនៅស្វាយតាមរយះលេងទូរស័ព្ទលេខ ០១៧ ៥៦៦០៦១ ចាប់ពីហាសិបម៉ឺនរៀល ទៅ កៅសិបម៉ឺនរៀល
ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា កើត វណ្ណារ៉េត តាមរយៈលេខទូរស័ព្ទ ០១២ ៩៣៣៧៣៩ នៅថ្ងៃទី ១០ ០៨ ២០២៤ វេលាម៉ោង ១១.៣៣ នាទីយើងក៏បានបន្តទៅនាំខ្លួន
៦ ឈ្មោះ អេង សុធារិទ្ធិ (ហៅម៉ាប់) ភេទប្រុស អាយុ ៤៣ ឆ្នាំនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅចំណុចលើផ្លូវជាតិលេខ០៦Aភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុមសិរីសោភ័ណ
វត្ថុតាង ម្សៅក្រាម ១១ កូនថង់ និង ថ្នាំប្រភេទគ្រាប់ ពណ៌ក្រហម (អក្សរwy) ១១ គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១ គ្រឿង ទូរស័ព្ទដៃ០៣ គ្រឿង អាយកូម ០១ ដើម កូនកាំបិត ០១ ដើម ។
និងបន្តទៅឆែកឆេរផ្ទះ រកឃើញ ទូរស័ព្ទដៃ ០២ គ្រឿង ជញ្ជីង ០១ គ្រឿង ដាវ ០១ ដើម កែវសម្រាប់ជក់០១ថ្នាំដើម និងកូនថង់មួយចំនួន ។ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *