(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ អនុវត្តតាមយោ បល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ឯក ប៉ាន់ វ៉ន់នី ស្នងការរងនិងលោកវរសេនីយ៍ទោ កែ សាម៉ុត នាយការិយាល័យ ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនរួមជាមួយកងកម្លាំងនគរបាល ក្នុងការិយាល័យនេះ បានទៅសួរសុខទុក្ខលោកវរសេនីយ៍ទោ សួន វ៉ន នាយរងការិ យាល័យ ខណៈដែលលោកមានជម្ងឺទើបចេញពីសម្រាកព្យាបាលនៅមន្ទីរពេទ្យស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ២០ ២៤ម្សិលមិញ ហើយពេលនេះស្ថិតក្នុងលំនៅដ្ឋាននៅភូមិរំចែក៣ សង្កាត់រតន: ក្រុងបាត់ដំបង ។
ក្នុងការសាកសួរសុខទុក្ខនេះ ក៏បាននាំយកជាមួយនូវ ថវិកាចំនួន ៥៧០,០០០រៀល(ហាសិបប្រាំពីរម៉ឺនរៀល) បានពីការចូលរួម របស់មន្ត្រីនគរបាលនៅក្នុងការិយាល័យនិងលោក ម៉ៃ ប្រាណ ( មន្ត្រីនគរបាលចូលនិវត្តន៍ )ប្រគល់ជូន លោកវរសេនីយ៍ទោ សួន វ៉ន នៅក្នុងពេលនោះដែរ៕