ព័ត៌មានជាតិ

ខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៥ ទិវាជ័យជម្នះ ៧ មករា លេីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩-៧ មករា ២០២៤)

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នងពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៥ ទិវាជ័យជម្នះ ៧ មករា លេីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩-៧ មករា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅបរិវេណ វិមានឯករាជ្យ ក្រុងកំពង់ចាម ដែលមានសមាជិកចូលរួមប្រមាណជិត ១មុឺននាក់។

ប្រជាជនខេត្តកំពង់ចាម សូមចងចាំនូវវីរ:ភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ឆ្លងកាត់គ្រប់ឧបសគ្គ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរ:ភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។