ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានទទួលប័ណ្ណសរសើរ និងរង្វាន់ ជាខេត្តដែលមានស្នាដៃក្នុងការរក្សាសណ្ដាប់ធ្នាប់បានល្អប្រសើរ

(ភ្នំពេញ) ៖ រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញទទួលប័ណ្ណសរសើរ និងរង្វាន់ ជាខេត្តដែលមានស្នាដៃក្នុងការរក្សាសណ្ដាប់ធ្នាប់បានល្អប្រសើរ ដោយពុំមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ខេត្តទាំង ០៦ រួមមាន ខេត្តព្រៃវែង, ខេត្តកំពង់ឆ្នាំង, ខេត្តរតនគីរី, ខេត្តកោះកុង, ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ក្នុងនោះខេត្តនីមួយៗទទួលបាន៖
១/ ប័ណ្ណសរសេីរចំនួន ១
២/ ថវិកា ចំនួន ២០០លានរៀល
៣/ ភេសជ្ជៈ ចំនួន ១ពាន់កេស

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។