ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន

(ភ្នំពេញ) ៖ នារសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ ជា  សំអាត ជំនួយការអាវុធហត្ថខណ្ឌ ដែលមានប្រពន្ធទើបសម្រាលកូន ហើយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ ០៤កេស, ទឹកដោះគោឆៅ ២យួរ រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។