ព័ត៌មានជាតិ

អំណោយមនុស្សធម៌របស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត ផ្ដល់ជូនបងប្អូនប្រជាពលរដ្ធក្រីក្រខ្វះខាត ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ នៃបរិបទប្រយុទ្ធប្រចាំការឆ្លងរីករាលដាលជំងឺកូវីដ-១៩

(ភំពេញ) លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយមនុស្សធម៌ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៃបរិបទប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩

នៅរសៀលថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីចែកអំណោយមនុស្សធម៌ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៃបរិបទប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ ស្មើនឹង ២៥គីឡូក្រាម, មី ១កេស និង ត្រីខ ១យួរ ។

ឆ្លៀតក្នុងឱកាសនេះ លោក អភិបាល ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ ការសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ដែលបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសយ៉ាងទទូច អំពីវិធានការសុខាភិបាល “៣កុំ ៣ការពារ” ហើយក្នុងករណីគ្មានការចាំបាច់ “សូមកុំចេញពីផ្ទះ” ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ផ្ដាច់ បានទាំងស្រុង នៃការឆ្លងរីករាយលដាលជំងឺកាចសាហាវកូវីដ១៩ ពីព្រះរាជាណាចក្រកម្ពុជាយើង ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។