ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម បានបង្ហាញពី លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជាក្នុងរយៈពេល១០ខែ ឆ្នាំ២០២១

(ភ្នំពេញ) ថ្ងៃ២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជាក្នុងរយៈពេល១០ខែ ឆ្នាំ២០២១

តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានចំនួន ៤ ០៧១ ៥៧១ ០៩៨,៣៧ ដុល្លារអាមេរិក ដែលក្នុងនោះ៖

 ការនាំចេញអង្ករមានចំនួន ៣៩២ ៩៨៤ ៣២៦ ដុល្លារអាមេរិក
 ការនាំចេញស្រូវមានចំនួន ៤៦៥ ៤៩៨ ២៥០ ដុល្លារអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៨៣៣ ៧០០ ៦១៣,៣៧ ដុល្លារអាមេរិក
 ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៣៧៩ ៣៨៧ ៩០៩ ដុល្លារអាមេរិក (ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១)។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៦ ៣៦៤ ៦០៧,២៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២ ៩៧០ ៦៩១,៦០ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៣៩៣ ៩១៥,៦៤តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

១- ការនាំចេញអង្ករ
 បរិមាណអង្ករនាំចេញមានចំនួន ៤៦០ ១៦៩ តោន មានការថយចុះចំនួន ៧៦ ១៣៦ តោន (-១៤,២០%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១០ខែឆ្នាំ២០២០ ដែលមានចំនួន ៥៣៦ ៣០៥ តោន
 ការនាំចេញអង្ករក្នុងខែតុលា ឆ្នាំ២០២១ មានចំនួន ៤៩ ៤៧១ តោន កើនឡើងចំនួន ១ ៩៤១តោន (៤,០៨%) បើធៀបនឹងខែតុលា ឆ្នាំ២០២០ ដែលមានចំនួន ៤៧ ៥៣០ តោន
 អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣២៧ ០៣២ តោន ស្មើនឹង ៧១,០៧% អង្ករសគ្រប់ប្រភេទមានចំនួន ១២៤ ៧១៤ តោន ស្មើនឹង ២៧,១០% និងអង្ករចំហុយមានចំនួន ៨ ៤២៣ តោន ស្មើនឹង ១,៨៣%
 បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១១៥ ៤៧៦តោន (ថយចុះចំនួន ៥៨ ៩១៥តោន ស្មើនឹង -៣៣,៧៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២២៩ ១៧៧តោន (កើនឡើងចំនួន ៣៤ ៧២៦តោន ស្មើនឹង ១៧,៨៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤៣ ៧៩០តោន(ថយចុះចំនួន ២៨ ០៩២តោន ស្មើនឹង -៣៩,០៨%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៧១ ៧២៦តោន (ថយចុះចំនួន ២៣ ៨៥៥តោន ស្មើនឹង -២៤,៩៦%)
 ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦០ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៣៨ ៥៩៤តោន (៧៣,៥៨%) និងក្រុមហ៊ុន៥០ដទៃទៀតបាននាំចេញត្រឹមតែ ១២១ ៥៧៥តោន (២៦,៤២%)។
២- ការនាំចេញស្រូវ
ការនាំចេញស្រូវមានចំនួន ២ ៦៥៩ ៩៩០តោន ក្នុងរយៈពេល១០ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ៦៨៣ ២៨៥,០២ តោន) ដែលមានការកើនឡើងចំនួន ១ ២៣២ ៧៦៤ តោន (៨៦,៣៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ៤២៧ ២២៦តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៤ ២២១ ១៥៣,២២ តោន កើនឡើងចំនួន ១ ៣៦៣ ៥៤២,៥៨ តោន ស្មើនឹង ៤៧,៧២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៨៥៧ ៦១០,៦៤ តោន ដែលក្នុងនោះរួមមាន៖
 ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៣៣៦ ២៥៣,១២ តោន (កើនឡើងចំនួន ១០,១០%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៧៥ ០៧០តោន ប្រទេសវៀតណាមចំនួន ៤៤១ ៥៣១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន
 ដំឡូងមីស្រស់មានចំនួន ៧៤៣ ៧២០ តោន (កើនឡើងចំនួន ១៧,៥៤%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៥២១ ៧២០តោន និងប្រទេសថៃចំនួន ២២២ ០០០ តោន
 ម៉្សៅដំឡូងមីមានចំនួន ២៦ ៩៧១,៧៤ តោន (កើនឡើងចំនួន ២៤,២៥%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤ ៣០៧,៦០ តោន ប្រទេសថៃចំនួន ១ ៣៧៥,៨០ តោន ប្រទេសអ៊ីតាលីចំនួន ៦៩៤,៣៤ តោន ប្រទេសប៊ែលហ្ស៉ិកចំនួន ២៧២ តោន សហរដ្ឋអាមេរិកចំនួន ១៧០ តោន និងប្រទេសណេដឺឡែនចំនួន ១៥២ តោន
 កាកសំណល់ដំឡូងមីមានចំនួន ៧ ២៩៦ តោន (ថយចុះចំនួន -៣៥,០៨%) នាំចេញទៅប្រទេសចិន
 គ្រាប់ស្វាយចន្ទីមានចំនួន ៩១៤ ៧៩៥,៧២ តោន (កើនឡើងចំនួន ៣៤៣,១៧%) នាំចេញទៅប្រទេសវៀតណាមចំនួន ៩០៦ ៦២០ តោន ប្រទេសថៃចំនួន ៤ ០៨៥,៤០ តោន ប្រទេសចិនចំនួន ៣ ៨៩៦,៩៤ តោន ប្រទេសឥណ្ឌាចំនួន ៩៨,៦០ តោន ប្រទេសជប៉ុនចំនួន ៤៤,១៤ តោន ប្រទេសកូរ៉េចំនួន ១៦,៨៨ តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១តោន ប្រទេសណេដឺឡែនចំនួន ៨,២១ តោន ប្រទេសបង់ក្លាដែស ចំនួន ៧ តោន ប្រទេសឡាវចំនួន ៤ តោន ប្រទេសស្វីសចំនួន ០,០២ តោន ប្រទេសតូហ្គោចំនួន ០,០១ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន
 គ្រាប់ពោតមានចំនួន ១៥៧ ១៣៤,៣៦ តោន (ថយចុះចំនួន -១៩,០៨%) នាំចេញទៅប្រទេសវៀតណាម ចំនួន ១១៣ ៨២០ តោន ប្រទេសថៃចំនួន ៤២ ៣៥០ តោន កោះតៃវ៉ាន់ចំនួន ៩០១,៣១ តោន ប្រទេសបង់ក្លាដេស ចំនួន ៤២,០៥ តោន និងប្រទេសកូរ៉េចំនួន ២១ តោន
 គ្រាប់សណ្តែកបាយមានចំនួន ២៥ ៣៥២,៣៥ តោន (កើនឡើងចំនួន ៤១៩,៥៥%) នាំចេញទៅប្រទេសវៀតណាមចំនួន ២៥ ៣៣០ តោន និងកោះតៃវ៉ាន់ចំនួន ២២,៣៥ តោន
 គ្រាប់សណ្តែកសៀងមានចំនួន ៥២ ២១០,០៤ តោន (កើនឡើងចំនួន ៤៣៧,៤២%) នាំចេញទៅប្រទេសវៀតណាមចំនួន ៣៣ ៧១០តោន ប្រទេសថៃចំនួន ១៨ ៥0០ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០៤ តោន
 ផ្លែចេកស្រស់មានចំនួន ៣៦៩ ៤៣១,០៦ តោន (កើនឡើងចំនួន ៣៦,៧៧%) នាំចេញទៅប្រទេសចិនចំនួន ៣២៣ ២៤៣,៧១ តោន ប្រទេសវៀតណាមចំនួន ៤៥ ១៧៣,៣៥ តោន ប្រទេសជប៉ុនចំនួន ៥៣៣,៥២ តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន
 ផ្លែក្រូចថ្លុងមានចំនួន ៣៤ ៩១៨,៤៤ តោន (កើនឡើងចំនួន ១១៩,៦១%) នាំចេញទៅប្រទេសថៃចំនួន ៣៤ ៨៥៤ តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤ តោន
 ផ្លែស្វាយស្រស់មានចំនួន ២០២ ១៤១,៨១ តោន (កើនឡើងចំនួន ១៥៧,៨៣%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៧៤ ៧៦៥,១៨ តោន ប្រទេសថៃចំនួន ២៦ ៩៦៩,២៨ តោន ប្រទេសចិនចំនួន ២១៥,៩៨ តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨ តោន ទីក្រុងហុងកុងចំនួន ៥០,៧៨ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០ តោន និងប្រទេសគុយវ៉ែតចំនួន ០,០១ តោន
 ដំណាប់ស្វាយមានចំនួន ១៥ ៦៥១,៤២ តោន (កើនឡើងចំនួន ១៩៥,៤១%) នាំចេញទៅប្រទេសចិនចំនួន ១២ ៣៣០,៥៤ តោន ប្រទេសថៃចំនួន ១ ៣១៤,៥៣ តោន ប្រទេសហ្វីលីពីនចំនួន ៨៨៤,៣០ តោន ប្រទេសវៀតណាម ចំនួន ៥៥៩,៣០ តោន ប្រទេសជប៉ុនចំនួន ៥១២,៥០ តោន ចក្រភពអង់គ្លេស ២១,១៤ តោន ប្រទេសកូរ៉េចំនួន ១៧,៥០តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦ តោន កោះតៃវ៉ាន់ចំនួន ៣ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥ តោន និងប្រទេសរុស្ស៊ីចំនួន ០,០០២ តោន
 ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ៤០០,៨៩ តោន (កើនឡើងចំនួន ៤១,០៤%) នាំចេញទៅប្រទេសហ្វីលីពីនចំនួន ៤ ២៥២,៨៩ តោន និងប្រទេសចិនមានចំនួន ១៤៨ តោន
 ដូងប្រេងមានចំនួន ៤៨ ៧៧៦,៦៩ តោន (ថយចុះចំនួន -០,៤៨%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ៣៧ ១៩៦,៦៩តោន និងប្រទេសម៉ាឡេស៊ីចំនួន ១១ ៥៨០ តោន
 ម្រេចមានចំនួន ២៧ ៦៣៣,៧៧ តោន (កើនឡើងចំនួន ៤៥៧,៤៧%) នាំចេញទៅប្រទេសវៀតណាម ចំនួន ២៦ ៨៨៧,៦៨ តោន ប្រទេសអាល្លឺម៉ង់ចំនួន ៤០៩,៩០ តោន ប្រទេសថៃចំនួន ១៨០ តោន ប្រទេសឥណ្ឌាចំនួន ៤២ តោន ប្រទេសបារាំងចំនួន ៣៨,៥៦ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ២១,១៦ តោន កោះតៃវ៉ាន់ចំនួន ១៥,០៤ តោន សាធារណរដ្ឋឆេកចំនួន ១២,៨៤ តោន ប្រទេសប៉ូឡូញចំនួន ៧,០៩ តោន ប្រទេសជប៉ុនចំនួន ៣,៤០ តោន ប្រទេសកូរ៉េចំនួន ៣,២៥ តោន ប្រទេសរុស្ស៊ីចំនួន ២,៧៨ តោន សហរដ្ឋអាមេរិកចំនួន ២,០២ តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧ តោន ប្រទេសស្វីសចំនួន ១,៦៤ តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩ តោន ចក្រភពអង់គ្លេសចំនួន ១,២៤ តោន ប្រទេសអូស្រ្តាលីចំនួន ០,៩០ តោន ប្រទេសកាណាដាចំនួន ០,៥២ តោន ប្រទេសលីទុយអានីចំនួន ០,២៩ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន
 ថ្នាំជក់មានចំនួន ៣ ៩៣៤,០៥ តោន (ថយចុះចំនួន -២៨,៧៥%) នាំចេញទៅប្រទេសវៀតណាម ៣ ៨៥២,៨០ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៥៩,៤២ តោន ប្រទេសហុងគ្រីចំនួន ១៩,៨០ តោន ប្រទេសបូស្នៀនិងហឺហ្សេហ្គោវីណាចំនួន ១,៩០ តោន ប្រទេសចិនចំនួន ០,១០ តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២ តោន ប្រទេសសិង្ហបុរីចំនួន ០,០១ តោន និងប្រទេសអាល្លឺម៉ង់ចំនួន ០,០០១ តោន
 បន្លែចម្រុះមានចំនួន ៨៤,៤០ តោន (ថយចុះចំនួន -១០,០២%) នាំចេញទៅប្រទេសបារាំង
 ម្ទេសស្រស់មានចំនួន ៨២ ៩៦៧,១២ តោន (កើនឡើងចំនួន ៤៣,១១%) នាំចេញទៅប្រទេសថៃចំនួន ៨២ ៩៦៧,១២ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២ តោន
 ម្ទេសក្រៀមមានចំនួន ១ ៧៤០,២៣ តោន (ថយចុះចំនួន -៣,៣២%) នាំចេញទៅប្រទេសថៃចំនួន ១ ៧៤០ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០,២១ តោន ប្រទេសកូរ៉េចំនួន ០,០១ តោន និងប្រទេសកាណាដា ចំនួន ០,០១ តោន និង
 ផលិតផលចំនួន ៨៤មុខ ផ្សេងទៀតមានចំនួន ១៦៥ ៧៤០,០០៦ តោន។
៤-តម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល១០ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៦៩២ ១៨៣ ១៨៩,៣៧ដុល្លារអាមេរិក ដែលក្នុងនោះ៖
 ការនាំចេញអង្ករមានចំនួន ៣៩២ ៩៨៤ ៣២៦ដុល្លារអាមេរិក
 ការនាំចេញស្រូវមានចំនួន ៤៦៥ ៤៩៨ ២៥០ដុល្លារអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៨៣៣ ៧០០ ៦១៣,៣៧ដុល្លារអាមេរិក។
៥-សន្និដ្ឋាន
ការនាំចេញកសិផលសរុបក្នុងរយៈពេល១០ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,៥៣% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៦,៦២% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រ ទំហំ ២០ ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ ដោយបច្ចុប្បន្ន សម្បូរទៅដោយទូរកុងតេន័រដែលមានទំហំ ៤០ ហ្វិត ដែលមិនអាចប្រើប្រាស់បានឲ្យស្របតាមបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូន ព្រោះផ្ទុកទៅនឹងលើសទម្ងន់កំណត់ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។