ព័ត៌មានជាតិ

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ​ បាន​ដឹកនាំ​កម្លាំងក្រុមអន្តរាគមន៍ ចុះបង្ក្រាបមុខសញ្ញាធ្វើសកម្មភាពលួចកាច់សោរយកម៉ូតូ និងឃាត់ខ្លួនជនសង្ស័យ០១នាក់បន្ថែមទៀត ក្នុងក្រុងបាត់ដំបង (វីដេអូ)

(បាត់ដំបង) :លោកវរសេនីយ៍ឯក ឈឿន គឹមសុង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

👮 ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៤និង២៨នាទី នៅចំណុចលើផ្លូវជាតិលេខ ៥៧ ស្ថិតនៅក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រត្តិបត្តិការ បង្ក្រាប ករណី លួចមានស្ថានទម្ងន់ទោស ( កាច់សោរ យកម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួន ជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ឃុត ប៊ុនធិន ភេទប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

👉 ជនសង្ស័យខាងលើបានធ្វើសកម្មភាព កាច់សោរលួចយកម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ បឿង លក្ខិណា ភេទស្រី អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៨ ខែ មេសា​ ឆ្នាំ ២០២២ វេលាម៉ោង ០៨:១០​ នាទី នៅចំណុចផ្សារលើ ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

📍 វត្ថុតាងដកហូតរួមមាន
– ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៨​ លេខ​តួ​ ម៉ាស៊ីន​ 5157967 ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1HN-7466
-កូន​សោរ​ម៉ូតូ​ចំនួន​ ២៥​ គ្រាប់​
-​ តួណឺវីស​ ចំនួន​ ០២​ ដេីម
-​ មួក​សុវត្ថិភាព​ចំនួន​ ០២​

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសុំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។