ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជាកដីពី”ពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ធបាលខេត្តមណ្ឌលគិរី”

(មណ្ឌលគិរី) ÷នៅសាលាខេត្តមណ្ឌលគីរី នាព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជួត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី “ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគីរី” ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ និងអភិបាលនៃគណអភិបាលខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគីរី។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។