ព័ត៌មានជាតិ

លោកពូ ឡាយ ជីវ អាយុ ៦៥ឆ្នាំ រស់នៅក្នុងភូមិត្រោះ ឃុំអូរតាគី ស្រុកថ្មគោល ប្រកាន់យករបបដាំក្រសាំងទាប និងជីផ្ពាល់ត្រី បន្ទាប់ពីដំណាំស្រូវ គ្រាន់ជាប្រភពចំណូលបន្ថែម

កម្មវិធីទី៣ ៖

លោកពូ ឡាយ ជីវ អាយុ ៦៥ឆ្នាំ រស់នៅក្នុងភូមិត្រោះ ឃុំអូរតាគី ស្រុកថ្មគោល ប្រកាន់យករបបដាំក្រសាំងទាប និងជីផ្ពាល់ត្រី បន្ទាប់ពីដំណាំស្រូវ គ្រាន់ជាប្រភពចំណូលបន្ថែម។ ជាមធ្យម គាត់អាចរកចំណូលបាន ២,៥លានរៀលក្នុង ១ខែ មានចំណូលល្អជាងដំណាំស្រូវ។ ក្នុងភូមិមានចេក បន្លែ ជី ក្រូចឆ្មា និងមាន់ ទុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយមានកូនក្នុងបន្ទុក ៩នាក់ ខ្លះជាគ្រូបង្រៀន កំពុងសិក្សា និងបម្រើការក្នុងរោងចក្រ។

ឃើញជីវភាពក្នុងក្រុមគ្រួសារធូរធា រស់នៅជួបជុំគ្រួសារ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងគាំទ្រ ឲ្យលោកពូខិតខំបន្តទៀត ទាន់មានឱកាស ដើម្បីលើកកម្ពស់កម្រិតជីវភាព ក្នុងបរិបទដែលប្រទេសទើបងើបចេញពីវិបត្តិជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រីក៏សុំឲ្យកសិករផ្សេងទៀត ដែលធ្វើតែស្រែ គួរយកលោកពូ ឡាយ ជីវ ជាគំរូ គឺត្រូវដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ និងត្រី ដើម្បីជួយកាត់ បន្ថយការចំណាយប្រចាំថ្ងៃ។ មន្ទីរកសិកម្ម ត្រូវជំរុញ លើកទឹកចិត្ត និងគាំទ្របន្ថែមលើការងារបច្ចេកទេស និងផ្គត់ផ្គង់ធាតុចូលកសិកម្មតាមរយ:គម្រោង ឬកម្មវិធីផ្សេងៗ ដែលស្ថិតនៅក្រោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការជួយជាគំនិត និងបច្ចេកទេស គឺជាដើមទុកយ៉ាងសំខាន់សម្រាប់ប្រជាកសិករយើងពង្រឹង និងពង្រីកមុខរបរឲ្យកាត់តែរឹងមាំ និងនិរន្តរភាព។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។