ព័ត៌មានជាតិ

ទ្រាំ​លែង​បាន ស្ត្រីម្នាក់ សំរេចចិត្ត​ប្តឹងសមត្ថកិច្ច អោយ​ចាប់​ប្តី ក្រោយ​ហឹង្សាលើរូប​នាង​និង​កូន​ព្រោះ តែ​រឿង​សុំ​លុយ​មិន​បាន!

(បន្ទាយមានជ័យ)  ៖ ស្ត្រី​ម្នាក់​ដោយសារ​ទ្រាំ​លែង​បាន ក៏​ប្តឺ​ង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ប្តី​ដែល​ប្រើប្រាស់​គ្រឿង​ញៀ​.​ន និង​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ប្រពន្ធ​និង​កូន និង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ។

ជន​រូប​នេះ​មានឈ្មោះ ម៉ា​ប់ និមល អាយុ​៣៣​ឆ្នាំ ពុំ​មានមុខ​របប​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ថ្លែង​ថា ស្ត្រី​ឈ្មោះ សេង ម៉ា​លី​យ៉ា អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​បុរស​ជា​ប្តី​ឈ្មោះ ម៉ា​ប់ និមល ដែល​បាន​ប្រើប្រាស់​គ្រឿង​ញៀ​​ន ហើយ​ប្រើ​អំពើ​ហិ​ង្សា​លើ​ប្រពន្ធ​និង​កូន​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​នេះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទៅ​ឃាត់ខ្លួន​ជន​ឈ្មោះ ម៉ា​ប់ នី​មល នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ នាំ​យក​មក​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។
លោក នួន នី​ណា​រ៉ូ ថ្លែង​ទៀត​ថា ក្រោយ​ការ​សាកសួរ និង​ធ្វើតេស្ត គឺ​ជនសង្ស័យ​ពិតជា​បាន​ប្រើប្រាស់​គ្រឿង​ញៀ​.​ន និង​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ប្រពន្ធ​និង​កូន​មែន ហើយ​ចំពោះ​មូលហេតុ គឺ​មក​ពី​សុំ​លុយ​ទៅ​ទិញ​ថ្នាំ​ញៀ​.​ន​មិន​បាន ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។