ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកថវិកា ភេសជ្ជៈ និងមូលនិធិ ឯកឧត្តម ហ៊ុន ម៉ានិត ទៅឧបត្ថមដល់អ្នកម្តាយលោក ហ៊ាង អ៊ាមហ៊ុយ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខេត្ត

(កំពង់ចាម) ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់មន្ត្រី ចុះសួរសុខទុក្ខ និងនាំយកថវិកា ភេសជ្ជៈ និងមូលនិធិ ឯកឧត្តម ហ៊ុន ម៉ានិត ទៅឧបត្ថមដល់អ្នកម្តាយលោក ហ៊ាង អ៊ាមហ៊ុយ សមាជិកផ្នែកព័ត៌មាន និងប្រតិកម្មរហ័ស ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោក ហ៊ាង អ៊ាងហ៊ុយ និងគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ និងប្រជាជន និងបានលើកដៃគោរពជូនពរ សូមឯកឧត្តម និង លោកជំទាវ សូមជួបប្រទះនូវពុទ្ធពរ ទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ។ 🙏🙏🙏

បញ្ជាក់! ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល បានឧបត្ថម្ភថវិកា ២០មុឺនរៀល , ឯកឧត្តម បណ្ឌិត មាន សុខន្តី ៣០មុឺនរៀល ផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។