ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ÷ពិតណាស់ មិនមែនតែខ្ញុំទេដែលមានក្តីអាណិតអាសូរចំពោះពលរដ្ឋ អរគុណសាលាឧទ្ធរណ៍ព្រះសីហនុ

ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ទីស្ដីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ករណី សយ ក្លេង ព្រោះតែចិត្តទូលាយល្អចំពោះសាច់ញាតិជាអ្នកជំងឺម្នាក់បានសុំពឹងអោយជួយកោសខ្យល់ (មានវត្តមានកូនអ្នកឈឺនៅទីនោះដែរ) ដោយមិនបានគិតពីរឿងអាក្រក់ ក៏បានជួយកោសខ្យល់អោយអ្នកឈឺនោះ។ នៅពេលប្តីអ្នកឈឺមកឃើញសកម្មភាពនេះ ក៏បានយកដំបងមកសំពងក្បាល សយ ក្លេង រហូតកប់ផុងលលាដ៏ក្បាលបិះបាត់បង់ជីវិត។

បិះរលត់ជីវិតហើយ ត្រូវបានអ្នកវាយប្តឹងថែមទៀត។ មិនដឹងរត់ទៅណាគឺមានតែដាក់ពាក្យគោរពសុំសម្តេចតេជោជួយផ្តល់យុត្តិធម៌។ ឯកឧត្តម ដួង តារា បានពិនិត្យសំណុំឯកសារ និងបានសុំមេធាវីស្ម័គ្រចិត្តជួយខ្ញុំម្នាក់ចុះទៅធ្វើការជូនដោយមិនគិតសេវាអ្វីឡើយ។ កន្លងមក សយ ក្លេង និងម្តាយបានធ្វើដំណើរពីខេត្តកែបមកជួបខ្ញុំនិងយំរៀបរាប់ពីរឿងរ៉ាវអយុត្តិធម៌នេះគឺពិតជាខ្លោចផ្សាណាស់។

ឯកឧត្តម ដួង តារា សូមអរគុណសាលាឧទ្ធរណ៍ព្រះសីហនុ ដែលបានផ្តល់យុត្តិធម៌ជូន សយ ក្លេង ដែលបានសម្រេចតម្កល់ដីការតម្កល់រឿងទុកឥតចាត់ការនៅថ្ងៃទី ២៩ កញ្ញា ២០២១។

ពេលនេះ សយ ក្លេង មានឱកាសបានសម្រាកព្យាបាលរបួសក្បាលផងដែលមានកូន៦នាក់ក្នុងបន្ទុក…ដែលត្រូវដោះស្រាយ។ រីឯភាគីម្ខាងទៀតដែលបានបង្កហឹង្សារបួសស្នាម នៅមិនទាន់បានសងថ្លៃព្យាបាលរបួសដល់ជងរងគ្រោះនៅឡើយដែរ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក់ និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។