ព័ត៌មានជាតិ

យុវជនកាកបាទក្រហមកម្ពុជា ទទួលបានការយកចិត្តទុក្ខដាក់ពីកាកបាទក្រហមកម្ពុជា.!

(ព្រៃវែង) : នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់អោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី រួមជាមួយអនុសាខាស្រុកកំពង់ត្របែក តំណាងស្រុកប្រតិបត្តិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្អូនប្រុស ម៉ែន ហឿន ជាយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យប្រធាតុ ស្រុកកំពង់ត្របែក ដែលរងគ្រោះរបួសដោយឧប្បទវហេតុបុកជ្រូក នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

នាឱកាសនោះ លោកស្រីនាយិកាសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត។ លោកស្រីនាយិកាសាខាខេត្ត បានជូនពរប្អូនប្រុស អោយឆាប់ជាសៈស្បើយ ដើម្បីឆាប់បានចូលរៀនវិញ។

ដោយពិនិត្យឃើញថាយុវជន ម៉ែន ហឿន នៅមានអាការៈឈឺក្បាល ថ្នាក់ដឹកនាំសាខាដែលមាន ឯកឧត្តម ជា សុមេធី ជាប្រធានគណៈកម្មាធិការសាខា ក្រុមការងារអនុសាខាស្រុកកំពង់ត្របែក និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុក បានសម្របសម្រួសនាំយកប្អូនប្រុសមកពិនិត្យស្កេនក្បាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ថែមទៀត។ អនុសាខាស្រុក ក៍បានសម្របសម្រួលជួយផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារប្អូនប្រុស ម៉ែន ហឿន ផងដែរ។

សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ២៥គ.ក ភេសជ្ជៈ ១កន្ត្រក់ កន្ទេល ១ មី ១កេស ត្រី ខ ១យួរ ឃីតអនាម័យ ១កញ្ជប់(ជែលលាងដៃ ១ដប ម៉ាស់ ៤សន្លឹក និងសាប៊ូProtex ២ដុំ) ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០០,០០០រៀល។ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ២០០,០០០រៀល និងអនុសាខាស្រុកចំនួន១៥០,០០រៀល។សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។