ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារជនគ្រោះក្នុងករណីភ្លើងឆេះកាស៊ីណូនៅប៉ោយប៉ែត

(កំពត) ៖នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមសម្តែងមរណទុក្ខករណីភ្លើងឆេះកាស៊ីណូនៅប៉ោយប៉ែតដែលបានបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ជាង១០នាក់ និងរងរបួសជាច្រើននាក់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានចាត់វិធានការជួយសង្រ្គោះទាន់ពេលវេលា ហើយសម្តេច ជំរុញឱ្យមានការរុករកជនរងគ្រោះជាបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នេះជារឿងដ៏គួរឱ្យសោកស្តាយបំផុតដែលកើតឡើងនៅចុងឆ្នាំ២០២២នេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។